ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយពលករដែលបានវិលត្រឡប់ពីប្រទេសថៃ និងគ្រួសារកងទ័ព
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥ នៅសាលប្រជុំរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយពលករដែលបានវិលត្រឡប់ពីប្រទេសថៃចំនួន៣៩គ្រួសារ និងគ្រួសារកងទ័ពដែលកំពុងឈរជើងនៅបន្ទាត់ព្រំដែនចំនួន១៩គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងកំពង់ឆ្នាំង និងសហការី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ព្រមទាំងចៅសង្កាត់ទាំង៤ក្នុងក្រុងផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា